
ខណៈពេលដែល ឧបករណ៍បន្ទះសាកថ្មឥតខ្សែ AirPower ត្រូវបានប្រកាសពីវត្តមាននៅដើមឆ្នាំ 2018 ហើយក្រោយមក ក៏ត្រូវលុបចោលគម្រោងវិញនៅឆ្នាំ 2019 កន្លងទៅនេះ ដោយឡែកលោក Kuo បានអះអាងមកថា Apple មិនបោះបង់វាចោលទាំងស្រុងនោះទេ ហើយកំពុងតែត្រៀមប្រកាសចេញប្រភេទ AirPower Mini ឬកម្រិតលឿនទាប នៅក្នុងឆ្នាំនេះជាមុនសិន។ អ្វីដែលយើងបានដឹងតិចតួចពី Apple ប្រាកដជាឧបករណ៍តាមដានទីតាំង AirTags ថ្មីនេះហើយ ដែលវាដូចជាដុំ GPS តូចមួយ សម្រាប់ទុកដាក់ក្នុងសាកាដូ ឬ កាបូប ក៏ដូចជាបំពាក់ជាប់សោ ឬកង់នានា ដើម្បីអនុញ្ញាតឲ្យយើងតាមដានទីកន្លែង របស់វត្ថុទាំងអស់នោះចេញពី iPhone ភ្លាមៗថែមទៀតផង។ លើសពីនេះ លោក Kuo ក៏បានបង្ហើបប្រាប់ទៀតថា Apple ក៏បានសិក្សាលើកាសពាក់ក្បាលលំដាប់កំពូល ក្រោមម៉ាករបស់ខ្លួនឯងផ្ទាល់ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយវាគ្រោងនឹងបង្ហាញខ្លួនក្នុងឆ្នាំនេះដូចគ្នា។

ស្របនឹងស្ថានភាពពេលឥឡូវនេះផង លោក Kuo ក៏បានលើកឡើងថា ព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណា ដូច្នេះផលិតកម្មរបស់ឧបករណ៍ទាំងនោះ អាចនឹងត្រូវពន្យាពេលក៏ថាបានដែរ ដូច្នេះវាពឹងផ្អែកទៅលើក្រុមហ៊ុនផ្គត់ផ្គង់ប៉ុណ្ណោះ ទៅលើបញ្ហាមួយនេះ។ ក្នុងចំណោមឧបករណ៍ថ្មីៗខាងលើនេះ តើប្រិយមិត្តអ្នកអាន ចាប់អារម្មណ៍លើមួយណាជាងគេ?
0 Comments