មេរៀនទី ១ ការប្រើបំពង់សម្រាប់ខ្សែអគ្គិសនី

 មេរៀនទី ១ ការប្រើបំពង់សម្រាប់ខ្សែអគ្គិសនី

១. គំនូរសៀគ្វី

គំនូរបច្ចេកទេសអគ្គិសនីចែកចេញជា ៣ ប្រភេទគឺ 

  • គំនូរការងារតម្លើង
  • គំនូរការងារសម្រេច
  • គំនូរការងារត្រួតពិនិត្យ

២. ប្រភេទនៃបំពង់សម្រាប់ខ្សែអគ្គិសនី

    បំបង់សម្រាប់ខ្សែអគ្គិសនីត្រូវបានចែកចេញជាច្រើនប្រភេទមានដូចជា៖

  • បំពង់ទីបជ័ររត់ខ្សែភ្លើង(PVC)
  • បំពង់ទីបដែករត់ខ្សែភ្លើង
  • ប្រអប់រត់ខ្សែភ្លើង(PVC)
  • ហ្គែនរត់ខ្សែភ្លើង
  • បំពង់ទុយោរត់ខ្សែភ្លើងក្រោមដី
  • ទម្រខ្សភ្លើង (ត្រេឬត្រាំងឃីង) -ល-។

សម្រាប់គ្រឿងនៃការតភ្ជាប់បំពង់ពីមួយទៅមួយទៀតមានដូចជា៖

  • សុងតំណរបំពង់ ប្រើសម្រាប់តភ្ជាប់បំពង់ដែលត្រង់ដាក់បន្តគ្នា
  • បំពង់តំណររាងអក្សរ T ប្រើសម្រាប់បំបែកមែកខ្សែ ដោយមិនប្រើតំណរតបំបែក។
  • បំពង់តំណររាងអក្សរ L ប្រើសម្រាប់តបំពង់ពីរដាក់កែងនឹងគ្នា
  • បំពង់បំបែកបំពង់ ប្រើសម្រាប់តបំបែកមែកខ្សែទៅច្រើនផ្លូវរត់ខ្សែ (២ ៣ ឬ ៤ ផ្លូវ)




       

Post a Comment

0 Comments